អាជ្ញាធររាជធានីភ្នំពេញ​កំណត់​ឲ្យ​បង្ហាញប័ណ្ណចាក់វ៉ាក់សាំង ពេលចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវកម្ម​នានា

កាលពីពេលថ្មីៗនេះ រដ្ឋបាល​រាជធានីភ្នំពេញ​បានធ្វើការ​ណែនាំមួយ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ​បង្ហាញ​បណ្ណចាក់វ៉ាក់សាំង​កូវីដ១៩ ឬ​លិខិត​បញ្ជាក់​ការ​ចាក់វ៉ាក់សាំងកូវីដ១៩ រាល់ពេលចេញចូល​គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំង​អាជីវកម្មនានា​ក្នុង​រាជធានីភ្នំពេញ ដែល​នេះគឺជាកាតព្វកិច្ច។

បើតាមសេចក្តីជូនដំណឹង ម្ចាស់អាជីវកម្ម​ដ្ឋាន ម្ចាស់ទីតាំងផ្សារ​ឯកជន ផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេ និង​ម្ចាស់ទីតាំងផ្សេង​ទៀតដែលមិន​បានអនុវត្ត​តាម​គោល​ការណ៍​ណែនាំ នឹងត្រូវ​ប្រឈម​មុខ​នឹងការដកហូត​អាជ្ញាបណ្ណ ឬ​លិខិត​អនុញ្ញាត និង​អាចឈានទៅបិទទីតាំង ព្រមទាំង​ត្រូវ​ចាត់វិធានការ​ច្បាប់ ស្របតាមច្បាប់​ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង​ជំងឺឆ្លងកាចហាវ។

សូមអានសេចក្តីណែនាំ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close