អន្តរជាតិស្លាប់៤៤នាក់និងបាត់ខ្លួនជាច្រើន ក្នុងហេតុការលិចសាឡាងនៅTanzania
មកទល់ពេលនេះមានមនុស្ស ៤៤នាក់ស្លាប់ នៅពេលដែល សាឡាងMV Nyerere ដឹកអ្នកដំណើរលិចននៅលើដងទន្លេរ Vitoria ប្រទេស Tanzania ។ មន្ត្រីក្នុងតំបន់បង្ហាញពីក្តីបារម្ភថា អ្នកស្លាប់អាចនឹងកើនឡើងដល់២០០នាក់ ។
សារព័ត៌មានAP បានដកស្រងសម្តីលោកJohn Mongella មន្ត្រីក្នុងតំបន់ Mwana បានឲ្យដឹងថាមកទលពេលនេះទើបតែមាន មនុស្ស ៣៧នាក់ប៉ុណ្ណោះដែលបានជួយសង្គ្រោះ ក្រោយពេលសាឡាង MV Nyerere លិច នៅជិតកោះUkara ។ សាឡាងខាងលើដឹកអ្នកដំណើរប្រមាណ ជាង៣០០នាក់។ លោកបន្តទៀតថាពេលនេះយើងផ្តោតទៅលើការជួយសង្គ្រោះជាបន្ទាន់ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា សកម្មភាពជួយសង្គ្រោះត្រូវបាន ផ្អាករងចាំមេឃភ្លឺ ។ ទីតាំងសាឡាងលិច ស្ថិតនៅជិតកំពុងផែកោះUkara កាលពីល្ងាច់ថ្ងៃទី២០ខែកញ្ញា ។ នៅពេលនេះគេមិនអាចដឹកពីចំនួនមនុស្សនៅលើសាឡាងនោះឡើយដោយសារតែ បុគ្គលិកលក់សំបុត្រ ក៏ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ហើយសម្ភារៈឯកសារនានាក៏បានបាត់អស់។ ក្រៅពីដឹកមនុស្ស ក៏មានទំនិញជាច្រើននៅលើសាឡាងផងដែរ ។ មូនហេតុបណ្តាលឲ្យលិច មិនទាន់ដឹងនៅឡើយ ប៉ុន្តែមានការសន្និដ្ឋានថាសាឡាងអាចដឹកលើសចំនួន។
ទន្លេរ Victoria គឺជាទន្លេរទឹកសាប ធំបំផុតនៅទ្វីបអាហ្វ្រិក ឡោមព័ទដោយប្រទេស Tanzania ,Kenya និង អ៊ុយហ្គានដា។ទន្លេរខាងលើគឺជាតំបន់ដែលតែងតែកើតឡើងនៅសោកនាដកម្មជាច្រើន ។ នៅឆ្នាំ១៩៩៦ មានមនុស្សជាង ៨០០នាក់ស្លាប់ ក្នុងការលិចសាឡាងMV Bukoba ។ កាលពី៦ឆ្នាំមុន ក៏មានមនុស្ស ១៤៤នាក់ស្លាប់និងបាត់ខ្លួនដោយលិចសាឡាងដូចគ្នា នៅជិតកោះ Zanzibar ប្រទេស Tanzania ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។