ក្មេងបុរសស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ២នាក់ទៀត ករណីផ្ទុះមីន នៅស្រុកប្រាសាទបល្ល័ង្គ
ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ មានឧប្បត្តិហេតុគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះ នៅចំនុចវាលសោម ចម្ងាយ ២គីឡូម៉ែត្រ ពីភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
ហេតុការណ៍គ្រោះថ្នាក់នេះ មកពីក្មេងទៅឃ្វាលគោ បានឃើញគ្រាប់មិនទាន់ផ្ទុះ ក៏យកដំលេងបានផ្ទុះ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ និងរបួលស្រាលម្នាក់។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ ដំលេង គប់លេង វាអាចបណ្តាលអោយរបួស ពិការ និងស្លាប់ គ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។