ក្រោយការចាក់វ៉ាក់សាំងបានច្រើន ចិនបន្តយុទ្ធនាការចាក់ដូសទីបីជូនពលរដ្ឋ
ដោយសារតែប្រសិទ្ធភាពវ៉ាក់សាំង ក្នុងការតប់ស្កាត់ឆ្លងរាលដាលកូវីដ១៩ ចុះខ្យោយក្រោយការចាក់ដូសទីពីរបាន ៦ខែទៅ១២ខែ ។ ប្រទេសជាច្រនក៏បានសម្រេចចាក់៉វ៉ាក់សាំង ដូសទីជូនពលរដ្ឋដើម្បីធានាសុវត្ថិភាព។ នៅពេលនេះដែរខេត្តក្រុងជាច្រើនរបស់ចិនក៏បានចាប់ផ្តើមចាក់ដូសទីបីផងដែរ។
នៅមុនពេលរដូវរងារចូលមកដល់ និង ការប្រកួតកីឡាអូឡាំពិករដូវរងារទីក្រុងប៉េកាំងឆ្នាំ២០២២ ជិតមកដល់ ចិនបានបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ពិសេសគឺដូសជំរុញបន្ថែម ឬដូសទីបី។
មកទល់ពេលនេះ មានខេត្តចំនួន៩ នៅក្នុងប្រទេសចិនបានចាក់ដូសទីបី ដើម្បីបង្កើតប្រសិទ្ធភាពវ៉ាក់សាំងក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ១៩ ។ ក្រៅពីនេះនៅទីក្រុងជាច្រើន ទៀតក៏បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបីផងដែរ ដល់ពលរដ្ឋនៅក្នុងតំបន់របស់ខ្លួនដើម្បីធានាថា នឹងមិនមានករណីឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍របស់ខ្លួននោះឡើយ។ ពលរដ្ឋដែលមានអាយុចាប់ពី១៨-៥៩ដែលបានចាក់ដូសទីពីររួចរាល់ រយៈពេល៦ខែគឺអាចទៅចាក់វ៉ាក់សាំងដូសទីបីបាន។
គិតត្រឹមថ្ងៃទី ៩ខែតុលា គណៈកម្មការសុខាភិបាលចិនបានប្រកាសថា បានចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ទៅ ២,២២ពាន់លានដូស ។ បច្ចុប្បន្នចិនមានមនុស្ស៣ក្រុមនឹងត្រូវចាក់ដូសទីបី ក្នុងនោះមានបុគ្គលិកធ្វើការនៅតាមព្រំដែន បុគ្គលិកមន្ត្រីគយ អាកាសចរណ៍ បុគ្គលិកធ្វើការនៅទីតាំងធ្វើចត្តាឡីស័គ…។
ចិនគឺជាប្រទេសដែលផ្ទុះការឆ្លងកូវីដ ១៩ មុនគេបង្អស់នៅលើពិភពលោក ហើយប្រទេសដែលមានពលរដ្ឋ ច្រើនជាងគេបង្អស់នេះបានយកឈ្នះកូវីដ១៩ បានយ៉ាងឆាប់រហ័សដោយសារតែការគ្រប់គ្រងបានល្អ ។ នៅពេលនេះចិនមិនមានករណីឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ឡើយលើកលែងតែ ករណីនាំចូលពីក្រៅប្រទេសតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។