ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ បង្ហាញវត្តមាន នៅតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា
ចកវ៉កកម្ពុជា ជាប្រភេទសត្វស្លាបដែលមានវត្តមានតែនៅតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ (Endemic)។ សត្វស្លាបប្រភេទនេះត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩២៩ (Riley, 1930) ហើយបញ្ជាក់ពីវត្តមានវានៅកម្ពុជាឡើងវិញនៅក្នុងឆ្នាំ២០០០ (Steinheimer et al., 2000)។
ទោះជាយ៉ាងនេះក្តីនៅប្រទេសកម្ពុជាសំណាកស្បែកស្ងួតសម្រាប់គោលបំណងវិទ្យាសាស្ត្រដំបូងត្រូវបានប្រមូលពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅឆ្នាំ២០១០ (Chhin, 2010) និងកំពុងទុកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ជាទូទៅ សត្វស្លាបប្រភេទនេះមានវត្តមាននៅតំបន់ភ្នំរយៈកម្ពស់ខ្ពស់(ចាប់ពី៧០០ម៉ែត្រឡើងទៅ) នៃតំបន់ជួរភ្នំក្រវាញ មានដូចជា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃភ្នំសំកុស និងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។