អភិបាលរាជធានីភ្នំពេញ ប្រាប់​អាជ្ញាធរខណ្ឌទាំង១៤ រឹតបន្តឹងការបង្ហាញបណ្ណចាក់វ៉ាក់សាំង

អភិបាលរាជធានីភ្នំពេញ លោក ឃួន ស្រេង នៅ​រសៀលថ្ងៃចន្ទនេះ បាន​ប្រាប់​ទៅ​ដល់​អភិបាលខណ្ឌទាំង១៤ ត្រូវធ្វើការ​​រឹត​បន្តឹង​​ការ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ ឬបណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ឬ​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ រាល់​ពេល​ចេញ​-ចូលគ្រឹះ​ស្ថាន​សិក្សា ផ្សារ និង​ទីតាំង​អាជីវកម្ម​ដ្ឋាន​នា​នា ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួនទៀត ដូចជា រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ត្រូវបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬបណ្ណចាក់ចាំក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិត បញ្ជាក់ការចាក់ចាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កូវីដ-១៩ ឱ្យបានល្អប្រសើរ ចៀសវាងការរីករាលដាលបន្តទៀតដែលរដ្ឋបាលរាជធានីភ្នំពេញ។

លោកអភិបាលបានបញ្ជាក់ថា ការធ្វើដូចនេះ គឺដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close