ពេញ​១​សប្តាហ៍ និង​កំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​! ភ្ញៀវទេសចរ​ជាង ៩០​ម៉ឺន​នាក់ ចេញ​ដើរ​កម្សាន្ត​

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា សរុប​រយៈពេល​ពេញ​មួយ​សប្តាហ៍ (​បូករួម​ទាំង​កំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​) ភ្ញៀវ​សរុប​មាន​ចំនួន ៩១១,១៤៧​នាក់ បាន​ដើរលេង​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​។​

​ដោយឡែក​សម្រាប់​ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នាឱកាស​ចុង​សប្តាហ៍​បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​នៅ​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១ គឺមាន​ភ្ញៀវ​សរុប​មាន​ចំនួន ២៤៦,៤៥០​នាក់ (​កើនឡើង​ប្រមាណ​១១០,៩៦% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក​) ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ២៤៤,២២៥​នាក់ និង​មាន​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​២,២២៥​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ​សម្រាប់​រយៈពេល​ពេញ​មួយ​សប្តាហ៍​នេះ រួមមាន​៖
* ខេត្តកំពត មាន​ចំនួន​១៤០,១៦៨​នាក់​
* ខេត្ត​កែប មាន​១១១,៨៤០​នាក់​
* ខេត្ត​ព្រះសីហនុ មាន​ចំនួន​៩៨,២២៩​នាក់​
* ខេត្តពោធិ៍សាត់ មាន​ចំនួន​៧៩,៦៧៨​នាក់​
* ខេត្តកំពង់ចាម មាន​ចំនួន​៦៥,៦៣៩,​នាក់​
* ខេត្តបាត់ដំបង មាន​ចំនួន​៥៤,៩៦៩ នាក់​
* ខេត្ត​កំពង់​កំពង់ស្ពឺ មាន​ចំនួន​៤៨,១៤៨​នាក់​
* ខេត្តសៀមរាប មាន​ចំនួន​៤៤,១៥៧​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close