កូវីដ១៩! នៅថៃ បន្តសម្លាប់មនុស្សជិត ១៨ ០០០នាក់ហើយ
ថៃ៖ ក្រសួងសុខាភិបាលថៃ បានប្រកាសនាព្រឹកថ្ងៃទី១២ តុលានេះថា មានវិជ្ជមានកូវីដ១៩ ចំនួន៩៤៤៥នាក់ និងស្លាប់មនុស្ស៨៤នាក់ទៀត ព្រោះជំងឺនេះ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។
ក្នុងចំណោមឆ្លងថ្មីៗនេះ ក៏មានឆ្លងក្នុងពន្ធនាគារ ចំនួន២០១នាក់ទៀតដែរ ហើយក៏មានអ្នកជាសះស្បើយ ចំនួន ១១៤៥២នាក់ទៀត ឲ្យចាកចេញពីមន្ទីរពេទ្យហើយដែរ។
ថៃមានអ្នកកើតកូវីដ១៩ ដំបូង កាលពីដើមឆ្នាំ២០២០ ដោយគិតត្រឹមព្រឹកថ្ងៃទី១២ តុលានេះ សរុប ១,៧៣០,៣៦៤នាក់ហើយ ជាសះស្បើយវិញ ១,៦០៤,៣៥៥នាក់ ស្លាប់កើនដល់ ១៧៨៣៥នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។