ថ្ងៃនេះ! កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២៦៧នាក់ទៀត ខណៈមានអ្នកស្លាប់ ១៧នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ២៦៧នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៣៩៩នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៧នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៦៧នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៩នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ២៤៨នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៥ ៣៣៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១០៨ ៨០២នាក់ និងអ្នកស្លាប់កើនឡើង ២ ៥៤៤នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។