កូ​វីដ​១៩! វៀតណាម បន្ត​ឆ្លង​ធ្លាក់ចុះ​ខ្លាំង ៧​ថ្ងៃ​ជាប់ៗ​គ្នា​

​ក្នុង​រយៈពេល​៧​ថ្ងៃ​ចុងក្រោយ​មកនេះ តួលេខ​ឆ្លង​កូ​វីដ​១៩ ប្រចាំថ្ងៃ​នៅ​វៀតណាម​បន្ត​ធ្លាក់ចុះ គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុនៗ ដែលមាន​ចន្លោះ​ពី​៥​ពាន់ ទៅដល់​ក្បែរ​១​ម៉ឺន​នាក់​នោះ​។​

​អត្រា​ឆ្លង​ប្រចាំថ្ងៃ ប្រមាណ​ជា​១​សប្តាហ៍​ចុងក្រោយ​មកនេះ ជា​មធ្យម មាន​ជាង​៤​ពាន់​នាក់​បន្តិចបន្តួច ខណៈ​អ្នកស្លាប់​វិញ មាន​ប្រមាណ​១១៧​នាក់ ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​កាលពី​ម្សិលមិញ តួលេខ​ឆ្លង​ថ្មី មាន​ជាង​៣​ពាន់​នាក់ ប៉ុន្តែ​ស្លាប់មាន​១១៥​នាក់​។​

​អាជ្ញាធរ​សុខាភិបាល​វៀតណាម​បានប្រកាសថា កាលពី​ថ្ងៃទី​១១ តុលា​ម្សិលមិញ មាន​ឆ្លង​ថ្មីៗ ៣៦១៧​នាក់ នាំ​ឲ្យ​ករណី​ឆ្លង​សរុប​កើន​ដល់ ៨៣៨៦៥៤​នាក់​ហើយ រីឯ​អ្នកស្លាប់​វិញ កើន​ដល់ ២០៦៧៩​នាក់​ហើយ បន្ទាប់ពី​មាន​១១៥​នាក់​ទៀត​នោះ​។ ​វៀតណាម​បាន​ចាក់​វ៉ាក់សាំង ទូទាំងប្រទេស បាន​ជាង​៣៨.៧​លាន​នាក់​ហើយ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close