ស្ដេចគ្រឿងញៀនចែកចាយ៤ខេត្តជានាយទាហ៊ានជាន់ខ្ពស់ និងត្រូវជាកូនប្រុសបង្កើត លោកឧត្ដមសេនីយ៍ទោនាង ឃីម មេបញ្ជាការកងពលតូចលេខ៤១

ខេត្តបន្ទាយមានជ័យៈក្នុងប្រត្តិបត្តការបំបែកសំនុំរឿងគ្រឿងញៀនដ៍ធំ របស់ស្នងការ នគបាលប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់ កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ។


ត្រូវបានគេដឹងថាស្ដេចគ្រឿងញៀន ធំជាងគេ ជាកូនប្រុសបង្កើតរបស់ លោកឧត្តមសេនីយ៍ទោនាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ ឈ្មោះថាឃឹម ចំរើនកូរ៉ា ជានាយទាហ៊ានជាន់ខ្ពស់នៅអង្គភាព កងពលតូចលេខ៤១ មានឋានៈជាវរសេនីយ៍ទោ។
បើតាមប្រភពបានអោយដឹងថា ស្ដេចគ្រឿង ញៀន ឈ្មោះឃឺម​ចំរើនកូរ៉ា និងបក្សពួកចំនួន៥នាក់ដែលត្រូវបានសមត្ថកិច្ចខេត្តមន្ទាយមានជ័យចាប់ឃាត់ខ្លួនបាន នោះ បានប្រព្រឹត្តច្រើនឆ្នាំមកហើយ ។
រហូតល្បីឈ្មោះថាជាស្ដេចគ្រញៀន ចែកចាយចំនួន៤ខេត្ត គឺខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
ក្រោយសមត្ថកិច្ចបង្ក្រាបស្ដេចគ្រឿងញៀន ឈ្មោះ ចំរើកូរ៉ា ជានាយទាហ៊ានជាន់ខ្ពស់ និងជាកូន បង្កើតលោកឧត្ដមសេនីយ៍ទោ នាងឃីម ជាមេបញ្ជាការកងពលតូចលេខ៤១ កាលពីថ្ងៃ១៩ខែកញ្ញាឆ្នាំ២០១៨កន្លងទៅថ្មីៗស្ថិតនៅក្នុងក្រុងសេរីសោភណ្ឌ័ខេត្តបន្ទាយមានជ័យ។
ដោយធ្វើការឹបអូសបានគ្រឿងញៀន មេតំហ្វេតាមីនWy៨៧៦០ស្មើរទម្ងន់៧៧៩៩,៩៤ក្រាម និងថ្នាំញៀនមេតំហ្វេតាមីនទឹកកកទម្ងន់១៩៩៩៥,០១ក្រាម ថ្នាំញៀនកេតាមីន៨,៥១ក្រាម ថ្នាំគ្រប់អ៊ិចស្រ្តាស៊ីទម្ងន់២,៩៦ក្រាម បូករួមអាវុធខ្លី៤ដើម និងរថយន្ដចំនួន២គ្រឿង។
ជនសង្ស័យបូករួមនិងគ្រឿងញៀន និងវត្ថុតាងខាងលើ នៅរសៀលថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៨នេះសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
តែថ្មីៗនេះមានពាក្យចរចាមរាមមកថា កុំពុងតែមានអ្នកមានអំណាច កំពុងតែដើរឿងរត់ការ ស្ដេចគ្រឿងញៀនឈ្មោះ ចំរើនកូរ៉ា អោយរួចផុតពីសំណាញ់ច្បាប់និងការចោទប្រកាន់ អំពីផ្លូវច្បាប់។
តែការរត់ការនោះមិនដឹងថាមានប្រសិទ្ធភាពនៅពេលណា រឺក៍អត់នោះទេ បើវត្ថុតាងច្រើនយ៉ាងនេះ ហើយមានឈ្មោះជាស្ដេចគ្រឿងញៀនធំជាងគេរហូតទៅដល់៤ខេត្តឯណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close