ព្រឹកនេះ កម្ពុជានឹងត្រូវទទួលបានវ៉ាក់សាំង (Sinovac) ចំនួន ២លានដូសបន្ថែមទៀត

នៅព្រឹកថ្ងៃទី១៤ ខែតុលា នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀត ។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។

បើតាមលោកជំទាវ យក់ សម្បត្តិ វ៉ាក់សាំង Sinovac ចំនួន ២លានដូសបន្ថែមទៀតដែលនឹងដឹកមកព្រឹកនេះ គឺជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាក់ក្នុងឱកាសលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលថ្មីៗកន្លងទៅនេះ។

នៅព្រឹកនេះ លោកជំទាវ យក់ សម្បត្តិ នឹងអញ្ជើញទទួលយកវ៉ាក់សាំង២លានដូសនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close