ឆេះ​ខុន​ដូរ​នៅ​តៃវ៉ាន់​ស្លាប់​និង​របួស​ជាង​៥០​នាក់​

​នៅ​ថ្ងៃទី ១៤​ខែតុលា មាន​គ្រោះ​អគ្គិភ័យ​ឆាប់ឆេះ​អគារ​ខុន​ដូរ​ទំនើប​នៅ​កោះ​តៃវ៉ាន់​បណ្តាល​ឲ្យ​មាន​មនុស្ស ៩​នាក់​ស្លាប់ និង ៤៤​នាក់​រងរបួស ។​

​សារព័ត៌ Focus របស់​កោះ​តៃវ៉ាន់ បាន​ផ្សាយ​ថា គ្រោះ​អគ្គិភ័យ​បាន​ឆាប់ឆេះ​អគារ​ខុន​ដូរ​កម្ពស់​១៣​ជាន់ នៅក្នុង​ទីក្រុង Kaohsiung ភាគខាងត្បូង​កោះ​តៃវ៉ាន់​។​

​តាម​ព័ត៌មាន​ជាបឋម អណ្តាតភ្លើង​ឆាប់ឆេះ​ចេញពី​ជាន់​ទីមួយ​នៃ​អគារ ក្រោយមក​ក៏បាន​រាលដាល​ទៅកាន់​ជាន់​ផ្សេងៗ​ទៀត​ក្នុង​អគារ​។ តាម​ប្រភពព័ត៌មាន ចាប់តាំងពី​ជាន់​ទី ៧​ដល់​ជាន់​ទី​១១​គឺជា បន្ទាប់​ជួល​សម្រាប់​គ្រួសារ​មាន​ចំណូល​ទាប់​។​

​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា មាន​មនុស្ស ជាង​១០០​នាក់​រស់នៅក្នុង​អគារ​ខុន​ដូរ​ខាងលើ​ក្នុងពេល​ឆាប់ឆេះ ក្នុងនោះ​មាន​មនុស្ស​វ័យ​ចំណាស់​ជាច្រើន ។ ក្រុម​ជួយ​សង្គ្រោះបាន​ជួយ​មនុស្ស​២២​នាក់​ចេញពី​ភ្នក់ភ្លើង​ដោយ​សុវត្ថិភាព​។​

​នៅពេលនេះ​មិនទាន់​ដឹង​ពី​មូលហេតុ​បណ្តាល​ឲ្យ​ឆាប់ឆេះ​នៅឡើយ​ទេ​។ ក្រុម​ជំនាញ​កំពុង​បើ​ការស្រាវជ្រាវ ។ អ្នកស្លាប់​អាច​នឹង​បន្ត​កើនឡើង​ខ្ពស់ ដោយសារតែ​នៅមាន​អ្នករងរបួស​ជាច្រើន​នាក់​កំពុងតែ​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close