កម្ពុជា សហការ​ជាមួយ Koica បង្កើតមន្ទីរពិសោធន៍សម្រាប់ត្រួតពិនិត្យសត្វ

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជួបប្រជុំពិភាក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (Koica) ទាក់ទងនឹងការរៀបចំគម្រោងស្តីពីការបង្កើតមន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យសត្វ និងផលិផលសត្វ ដែលមានគោលបំណងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ជាតិលើសុវត្ថិភាពម្ហូបអាហារ និងការត្រួតពិនិត្យគុណភាពផលិតផលសត្វ ជាពិសេសការកសាងស្ថានីយ៍ចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែន។

កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិម្ម។

នៅក្នុងជំនួបពិភាក្សាការងារជាមួយភាគីកូរ៉េ (koica) ឯកឧត្តមប្រតិភូបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េដែលបានសហការយ៉ាងល្អជាមួយអគ្គនាយកដ្ធាននៃអគ្គនាយកដ្ធានសុខភាពសត្វនិងផលិតកម្មសត្វក្នុងការកសាងស្ថានីយ៍ចត្តាឡីសក័នៅតាមបណ្តាខេត្តជាប់ព្រំដែនដើម្បីលើកកម្ពស់សុខភាពសត្វ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close