ឯកឧត្តម គួច ចំរើន ជម្រុញ​ឲ្យ​ផ្សព្វផ្សាយ​ដល់​អាជីវករ នូវ​វិធាន​សុវត្ថិភាព និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អ​ប្បរមា ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ នៅ​ចុងឆ្នាំ​២០២១

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ វិធាន​សុវត្ថិភាព និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អ​ប្បរមា (SOP) ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ នៅ​ចុងឆ្នាំ​២០២១។

​វិធាន​សុវត្ថិភាព និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អ​ប្បរមា ( SOP) តាមបែប​កន្លង​ថ្មី សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​មានដូចជា​៖ ១.​គោលការណ៍​ណែនាំ​សម្រាប់​ភ្ញៀវ ២.​គោលការណ៍​ណែនាំ​សម្រាប់​បុគ្គលិក ៣.​ការសម្លាប់​មេរោគ ៤.​ការគ្រប់គ្រង​ភោជនីយដ្ឋាន ៥.​សេវាកម្ម​ដឹកជញ្ជូន ៦.​ការកំណត់​រចនាសម្ព័ន្ធ និង​ការរៀបចំ​ភោជនីយដ្ឋាន ។

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការជួប​ជុំគ្នា​នាពេលនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្រង់​ដារ​អ​ប្បរមា (SOP) តាមបែប​កន្លង​ថ្មី ដូច្នេះ​ម្ចាស់​អាជីវកម្ម ត្រូវខិតខំ​ស្វែងយល់​ពីបទ​បង្ហាញ​វិធាន​សុវត្ថិភាព​ស្តង់ដារ (SOP) ថ្វីត្បិតតែ​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ​មានការ​ធូរស្រាល​ប្រសើរឡើង ដោយសារ​ការដឹកនាំរ​បស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​នានា ដូចជា​វិធាន​សុខាភិបាល និង​វិធានការ ៣.​ការពារ និង ៣.​កុំ និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។​ល​។

​ឯកឧត្តម អភិបាលខេត្ត​បាន​បន្តថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ស្វែងរក​វ៉ាក់សាំង និង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដែលមាន​ក្រុមគ្រូពេទ្យ​ខេត្ត ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ និង​ក្រុមគ្រូពេទ្យ​យោធា​ចុះ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដោយឡែក​ខេត្ត​ព្រះសីហនុ ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​បាន​ចំនួន​ជាង ២៩​ម៉ឺន​នាក់ ស្មើនឹង ៩២,៧១​ភាគរយ ហើយ​យើង​នៅ​បន្ត​ចាក​វ៉ាក់សាំង​ដូ​ស​ទីមួយ​ជូន​ប្រជាពលរដ្ឋ​នៅ​សាលាបឋមសិក្សា អនុវិទ្យាល័យ​តេ​ជោ​សែន កម្មករ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរខេត្ត​អត់​ចង់​បិទ អត់​ចង់​ផ្អាក​អាជីវកម្ម​បងប្អូន​នោះទេ បងប្អូន​ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​វិធាន​សុវត្ថិភាព (SOP)​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បើក​ទេសចរណ៍ និង​សេដ្ឋកិច្ចសង្គម​ឡើងវិញ​។ យើង​ត្រូវ​រួមគ្នា​រស់នៅ​តាមបែប​កន្ល​ង​ថ្មី ជាមួយ​កូ​វីដ​-១៩ ដើម្បី​បើក​ទេសចរណ៍​ផ្ទៃក្នុង និង​ទេសចរណ៍​បរទេស​ឡើងវិញ​នៅពេល​ខាងមុខ ក៏ដូចជា​បង្កើន​មុខរបរ​របស់​បងប្អូន ដូច្នេះ​ត្រូវមាន​ការចូលរួម​ពី​បងប្អូន​ផងដែរ​ទើប​ទទួលបាន​ជោគជ័យ​។

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ត្រូវ​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះ​ការចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ វា​អាចជួយ​ការពារ​អាយុជីវិត​រប​ស់​យើងទាំងអស់គ្នា​ពី​ការស្លាប់ ហើយ​រាល់​អាជីវកម្ម​ដែលមាន​ការប្រមូលផ្តុំ អ្នកគ្រប់គ្រង​ទីតាំង​នីមួយៗ​ត្រូវ​ត្រួតពិនិត្យ​បុគ្គលិក​របស់ខ្លួន និង​ជម្រុញ​ឱ្យទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់​ដូ​ស ដើម្បី​ធានា​ការមិន​ឆ្លង​ដល់​ភ្ញៀវទេសចរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close