គិតត្រឹមព្រឹកនេះ! អាងទឹកតាម៉ុក បន្តកើនដល់ ៣,៩៥ម៉ែត្រហើយ ខណៈកម្ពស់ទឹកប្រកាសអាសន្ន ៤,៥០ម៉ែត្រ!

ខេត្តឧត្តរមានជ័យ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៩៥ម៉ែត្រ កើនឡើង ០,១៥ម៉ែត្រ គិតត្រឹមវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បើធៀប និងម៉ោង៣រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ទឹកមានកម្ពស់៣,៨០ម៉ែត្រ។
ក្រសួង បញ្ជាក់ថា កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន៣,៨០ម៉ែត្រ និងកម្ពស់ទឹកប្រកាសអាសន្ន៤,៥០ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។