រាជរដ្ឋាភិបាល សម្រេច​ដាក់​ឲ្យ​ចរាចរ​ទូទាំងប្រទេស នូវ​ក្រដាសប្រាក់​ប្រភេទ ៣០ ០០០​រៀល​គំរូ​ថ្មី​!

​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ ខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និង​ខួប​៣០​ឆ្នាំ​នៃ​ការយាង​និវត្តន៍​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ មកកាន់​មាតុភូមិ​វិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ៣០០០០ រៀល គំរូ​ថ្មី ដើម្បី​ដាក់ឱ្យ​ធ្វើចរាចរ និង​ប្រើប្រាស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ទន្ទឹមនឹង​បណ្តា​ប្រភេទ​ក្រដាសប្រាក់ ដែល​បានចេញ​ផ្សាយ​រួចហើយ​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close