នាវាចំបាំង​កងទ័ពជើងទឹក​អូស្ត្រាលី ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ រយៈពេល​៣​ថ្ងៃ​!

ខេត្ត​ព្រះសីហនុ​៖ នាវាចំបាំង​កងទ័ពជើងទឹក​អូស្ត្រាលី​១​គ្រឿង បាន​ចូល​ចត នៅ​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ ​នៅវេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក នា​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ សម្រាប់​រយៈពេល​៣​ថ្ងៃ ដើម្បី​ចំណងមិត្តភាព​រវាង​ក​ង​ទ័ពជើងទឹក​ប្រទេស​ទាំងពីរ កម្ពុជា អូស្ត្រាលី និង​ពិធី​ប្រគល់​-​ទទួល សម្ភារៈ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​កូ​វិដ​-១៩ ដោយ​ស្ថានទូត​អូស្ត្រាលី​។​

​សូមជម្រាបថា នាវា​នេះ ឈ្មោះ HMAS Anzac (FFH 150) មាន​បណ្ដោយ ១១៨ ម​, ទទឹង ១៤.៨០​ម​, ជំរៅ​ទឹក ៦.២០​ម​, ទំងន់​ផ្ទុក ៣,៨១០​តោន​, ល្បឿន ២៧ knots (50 km/h) បាន​ដឹក​មនុស្ស​ចំនួន​សរុប ១៥៨​នាក់ ក្នុងនោះ​នាយ​នា​វី ២២​នាក់ ពល​នាវិក ១៣៦​នាក់ ដែល​ដឹកនាំ​ដោយ​លោក ឧ​ត្ត​មនា​វី​ត្រី Mal Wise មេបញ្ជាការ​នាវា ឥណ្ឌូ ប៉ាស៊ីហ្វិក នៃ​កងទ័ពជើងទឹក​អូស្ត្រាលី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close