វៀតណាម ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ជាង ៣​ពាន់​ទៀត និង​តួលេខ​ស្លាប់​កើន ៦៣​នាក់

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម កាលពី​ថ្ងៃទី​១៧ តុលា​ម្សិលមិញ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន ៣,១៩៣​ករណី​បន្ថែមទៀត​។

​ក្នុង​របាយការណ៍​ថ្ងៃអាទិត្យ​នេះដែរ ក្រសួងសុខាភិបាល​វៀត​ណា​ម​ក៏បាន​ប្រកាស​ពី​ករណី​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​ចំនួន​៦៣​នាក់​បន្ថែមទៀត​ផងដែ​រ​។

​គិត​ត្រឹម​យប់​ថ្ងៃទី​១៧ ខែតុលា វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៨៦៤,០៥៣​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៧៩១,៨៤៤​នាក់ ចំណែក​ចំនួន​អ្នកស្លាប់​សរុប​ចំនួន ២១,១៩៤​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close