សមត្ថកិច្ច បង្ក្រាបពលរដ្ឋ ៥៨នាក់ ករណីលួចឆ្លងដែនចូលទៅប្រទេសថៃ!
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ចុងសប្តាហ៍នេះ កម្លាំងនគរបាលខេត្តបាត់ដំបង ដែលឈរជើងនៅក្នុងភូមិសាស្ត្រ ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង និងសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ បានបង្ក្រាបនិងទប់ស្កាត់ បានទាន់ប្រជាពលរដ្ឋចំនួន ៥៨នាក់ ដែលលបលួចឆ្លងដែនពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់។

ពលរដ្ឋទាំង ៥៨នាក់នោះ មានស្រី្ត ២០នាក់ និងកុមារ ៥នាក់។ ក្នុងពេលជាមួយនោះសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ ដែល ជាអ្នកនាំពួកគាត់ទាំងអស់គ្នាឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ។
ករណីនេះ នគរបាលវរៈព្រំដែន បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីអនុវត្តតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។