បង្ក្រាបគ្រឿងញៀនឆ្លងដែនជិត ២០គីឡូក្រាម ចាប់ខ្លួបជនសង្ស័យ ២នាក់ នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ គ្រឿងញៀនចំនួន ១៩.៤៨៨ក្រាម អាវុធខ្លីK54 ០១ដើម ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១កន្លងទៅ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។

ជនសង្ស័យទាំង២នាក់នោះ ឈ្មោះ ឡេ វ៉ាន់ថ អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឈ្មោះ វ៉ាន់ សុផា អាយុ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងចាប់បាន រួមមាន៖ ថ្នាំញៀនហេរ៉ូអ៊ីន ៣៥០២ក្រាម ថ្នាំញៀនមេតំហ្វេតាមីន ២៩៨៦ក្រាម ថ្នាំញៀនកេតាមីន ១៣ ០០០ក្រាម (សរុបទម្ងន់ ១៩គីឡូក្រាម ៤៨៨ក្រាម) អាវុធខ្លីធុន K54 ១ដើម បង់១ គ្រាប់៨គ្រាប់ ម៉ូតូ១គ្រឿង និងកាបូបធំសំរាប់ដាក់គ្រឿងញៀន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។