តម្លៃប្រេងសាំងធម្មតា បន្តឡើង ៤ ៣០០រៀលហើយ!

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា នៅថ្ងៃទី១៨ តុលានេះ បានជូនដំណឹងស្តីពីថ្លៃលក់រាយ សម្រាប់ប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេសកម្ពុជា ក្នុងនោះ តម្លៃប្រេងសាំងធម្មតា បានឡើង២០០រៀល និងប្រេងម៉ាសូត បានឡើង ២០០រៀល ក្នុងមួយលីត្រ។
យោងតាមសេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី១៦ ដល់ទី៣១ ខែតុលា គឺតម្លៃប្រេងសាំងធម្មតា នឹងត្រូវលក់តម្លៃ ៤ ៣០០រៀលក្នុងមួយលីត្រ ខណៈតម្លៃប្រេងម៉ាស៊ូត គឺត្រូវលក់តម្លៃ ៤០០០រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។