រាល់​សកម្មភាព​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត ដំណើរការ​ធម្មតា​វិញ​ហើយ​

​អា​រ៉ា​ប៊ី​សា​អូឌីត​បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រមូល​ផ្តុំគ្នា និង​លុបចោល​ច្បាប់​បង្ខំ​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ​ចំពោះ​ពលរដ្ឋ​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ពីរ​ដូ​ស​។​

​កាលពី​ថ្ងៃទី ១៧ ខែតុលា នាយក​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល អា​រ៉ា​ប៊ី សា​អូ​ឌិ​ត បានប្រកាសថា អាកាសយានដ្ឋាន​ទាំងអស់​នៅក្នុង​ប្រទេស​នេះ​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ដំណើរការ​ហោះហើរ​ដូចដើម​វិញ​។ សារព័ត៌មាន Saudi Arabia (SPA ) បាន​ផ្សាយ​ថា ក្រសួងមហាផ្ទៃ​ប្រទេស​នេះ​បាន​លុប​ច្បាប់​រិត​ត្បិត​ប្រឆាំង​កូ​វីដ​១៩ ហើយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ពីរ​ដូ​ស​អាច​ជួបជុំគ្នា​បាន​ដោយ​មិនចាំបាច់​ពាក់​ម៉ាស់​ឡើយ​។​

​ព្រះវិហារ​សាសនា​អ៊ីស្លាម​ធំ​បំផុត​គឺ​ព្រះវិហារ Mecca ទទួលបាន​ការអនុញ្ញាត​ឲ្យ​បើកទ្វារ​ដំណើរការ​ធម្មតា​ឡើងវិញ ដោយ​សាសនិក​អាច​ចូលទៅ​បួងសួង​ដូចដើម​ជា​លើក​ដំ​បួង​ចាបតាំងពី​ផ្ទុះ​កូ​វីដ ១៩ ។​

​ក្រៅពីនេះ​ក្រសួង​កីឡា អា​រ៉ា​ប៊ី សា​អូ​ឌិ​ត ក៏បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ចូលទៅ​ទស្សនាការ​ប្រកួត​បាលទាត់ ដូច​ធម្មតា​មិនមាន​គ​ម្លា​ត់​អ្វី​នោះឡើយ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close