ពលករខ្មែរជាង ១០០នាក់ សមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជាវិញ!

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ១០៤នាក់ ត្រូវបានសមត្ថកិច្ចថៃ ដឹកបញ្ជូនមកកម្ពុជាវិញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ តាមច្រកតំបន់ឃុំឃោគសូង ស្រុកតាប្រៈយ៉ា ចេញតាមច្រករបៀងអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដោយសារចាញ់បោកមេខ្យល់ទៅរកការងារធ្វើនៅប្រទេសថៃ។

គួរជម្រាបថា អាជ្ញាធរមានសមត្ថកិច្ចថៃ បានចុះត្រួតពិនិត្យនៅតាមច្រកព្រំដែនថៃ-កម្ពុជា រហូតឈានទៅឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ចំនួន ១០៤នាក់ នៅត្រង់បរិវេនសួនប៉ាយូខាលីបតាន់ ខេត្តសាកែវ។
ក្រោយពីការសាកសួរពីសមត្ថកិច្ច ប្រជាពលរដ្ឋខ្មែរទាំងអស់ក៏បានសារភាពថា ពួកគាត់បានបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ៗ ចាប់ពី៦,០០០បាត ទៅដល់៩,០០០បាត ដើម្បីបានចូលប្រទេសថៃ។
អាជ្ញាធរខេត្តបន្ទាយមានជ័យ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមមេត្តាកុំចាញ់បោកមេខ្យល់បន្តទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។