ក្រសួង បញ្ជាក់​ពី​ស្ថានភាព​ទឹក​តាម​ច្រក​ព្រំប្រទល់ កម្ពុជា​-​ថៃ នៅ​ថ្ងៃទី​១៩ តុលា​នេះ​!

​ខេត្តបន្ទាយមានជ័យ​៖ ស្ថានភាព​ទឹក​តាម​ច្រក ព្រំប្រទល់ កម្ពុជា​-​ថៃ នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ៧:៣០​ព្រឹក ដូចជា ៖
១-​ច្រក​ក្បាលស្ពាន ទឹកអូរ កើន​សរុប ៣.៨​ម៉ែត្រ ស្ថិតនៅ​ស្រុក​ម៉ា​លៃ ។​
២-​ច្រក​អូរ​ល្ងុង ទឹកអូរ​កើន ០.១​ម៉ែត្រ ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត ។​
៣-​ច្រក​អូរ​បី​ជាន់ ទឹកអូរ​កើន ០.១៥​ម៉ែត្រ ស្ថិតនៅ​ស្រុក​អូរ​រ​ជ្រៅ ។​
៤-​ច្រក​អូរ​កំបុត ទឹក​កើន ០.១​ម៉ែត្រ ស្ថិតនៅ​ស្រុក​ថ្មពួក ។​
ស្ថានភាព ច្រក​ទឹក​ទាំង​០៤ ទទួល​ទឹកភ្លៀង ៣​ថ្ងៃ​ជាប់ៗ​គ្នា ស្ថានភាព​ស្រែ ស្រូវ ផ្ទះ ពុំទាន់​លិចលង់​ទេ​។​
៥-​ជំនន់​វាល​សែ​សិន ស្ថានភាព​ទឹក​ស្រក ០.១​ម៉ែត្រ ។ សរុប ០.៦​ម៉ែត្រ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close