រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ ៦​កន្លែង​ទៀត មិនមាន​ភាព​អនុលោម ក្នុង​ខេត្ត​ចំនួន​៣

​ភ្នំពេញ​៖ ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៨ និង​១៩ ខែតុលា ឆ្នាំ​២០២១ មន្ត្រី​ស៊ើបអង្កេត ក​.​ប​.​ប​. បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ក្នុងស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​ចំនួន ២០ ស្ថានីយ​/​ដេប៉ូ​។

​ជា​លទ្ធផល​បាន​រកឃើញ​ភាពមិន​អនុលោម​ចំនួន ០៦​ដេប៉ូ ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ការពារ​អ្នកប្រើប្រាស់ ធ្វើឱ្យ​ខាតបង់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងបី​ខាងលើ និង​បានធ្វើ​ការពិន័យ​អន្តរការណ៍​ទៅតាម​ច្បាប់​ដែលមាន​ចែង​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close