បុរស​២​នាក់ រងរបួស​ធ្ងន់ ក្នុងករណី​ម៉ូតូ​២​គ្រឿង បុក​គ្នា​ពេញទំហឹង នៅ​ស្រុ​ក្រគរ​

​ខេត្តពោធិ៍សាត់​៖ កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ចំនួន ២​នាក់ នៅលើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​អូរ​អាច​កុក ឃុំ​អូរសណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិសាត់​។

​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ផ្លាកលេខ ពោធិ៍សាត់​1C-1689 ធ្វើដំណើរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​ខាងលើ បាន​ជ្រុល​ទៅបុក​នឹង​ម៉ូតូ​១​គ្រឿង​មួយគ្រឿង ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ផ្លាក​លេខក​-០៥៥៨ ដែល​កំពុងធ្វើដំណើរ​ពី​លិចទៅ​កើត​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់​តែម្តង​។

​ជនរងគ្រោះ ឈ្មោះ ម៉ាង រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​អូរ​អញ្ចាញ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ (​រងរបួស​ធ្ងន់​) និង​ភាគី​ម្ខាង​ទៀត​ឈ្មោះ តូច ចាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ក្រាំង​ធំ ឃុំ​អូរសណ្ដាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ (​រងរបួស​ធ្ងន់​)​។​

​ក្រោយពេល​កើតហេតុ នគរបាល​ជំនាញ​បាន​ពិនិត្យ និង​វាស់វែង បានធ្វើការ​សន្និដ្ឋានថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលមកពី​កត្តា​ល្បឿន និង​ការមិន​ប្រកាន់​ស្តាំ​។ ចំពោះ​ម៉ូតូ​ទាំង​២​គ្រឿង បាន​យកមក​រក្សាទុក ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close