ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តក្នុងរាជធានីភ្នំពេញ —
នាព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវង្សាឋិតនៅវត្តមណីរតនារាម វត្តលង្កាព្រះកុសុមារាម និងវត្តបទុមវតីរាជវរារាម ក្នុងរាជធានីភ្នំពេញ។
ការប្រគេនទេយ្យទាននិងបច្ច័យដល់ព្រះសង្ឃនេះ គឺដើម្បីឧទ្ទិសបុណ្យកុសលជូនចំពោះមន្ត្រីរាជការក្រោមឱវាទក្រសួង និងប្រជាពលរដ្ឋខ្មែរទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិ ឱ្យទទួលបានសេចក្តីសុខសេចក្តីចម្រើន និងសូមឱ្យវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជាមានការអភិវឌ្ឍកាន់តែល្អប្រសើរថែមទៀត។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។