លោក​មូ​ន​ជេ​អ៊ី​ន ផ្សព្វផ្សាយ​យន្តហោះ​ចម្បាំង​ផលិត​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ផ្ទាល់​

​នៅក្នុង​ពិធី​តាំងពិព័រណ៍​អាវុធ​ការពារជាតិ ឆ្នាំ​២០២១ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូ​ន​ជេ​អ៊ី​ន បាន​អំពាវនាវ​បង្កើន​សកម្មភាព​អភិវឌ្ឍន៍​ផលិត​អាវុធ​ការពារជាតិ ដើម្បី​ជួយ​ឲ្យ​ប្រទេស​នេះ ក្លាយជា​ប្រទេស​មាន​វិស័យ​ឧស្សាហកម្ម​ការពារជាតិ​លំដាប់​ពិភពលោក​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ បាន​ផ្សាយ​ថា ប្រធានាធិបតី​មូ​ន​ជេ​អ៊ី​ន បានប្រកាស​នៅក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៌​សម្ភារៈ​ការពារជាតិ និង​អាកាសចរណ៍ អន្តរជាតិ​ទីក្រុង​ស៊ី​អ៊ូ​ឡ​(ADEX)​។​

​នៅ​ថ្ងៃទី ២០​ខែតុលា​នេះ ប្រធានាធិបតី​មូ​ន​ជេ​អ៊ី​ន បាន​ឡើង​ជិះ​យន្តហោះ​ចម្បាំង​ផលិត​នៅក្នុង​ស្រុក​ប្រភេទ FA-50 ជា​ប្រភេទ​យន្តហោះ​ចម្បាំង ផលិត​នៅក្នុង​ស្រុក ។ នៅក្នុង​សុន្ទរកថា លោម​ម៉ូ​ន​ជេ​អ៊ី​ន បាន​បញ្ជាក់ថា ការអភិវឌ្ឍន៍​សព្វាវុធ​ការពារជាតិ​គឺជា​ការចាំបាច់ ដើម្បី​ពង្រឹង​សន្តិភាព នៅ​ឧបទ្វីប​កូរ៉េ​។​

​ទន្ទឹមនឹងនោះ លោក​ម៉ូ​ន​ជេ​អ៊ី​ន​បាន​បញ្ជាក់ថា​វិស័យ​ឧស្សាហកម្ម​ការពារជាតិ របស់​កូរ៉េខាងត្បូង​អាច​នាំមុខ​នៅលើ​ពិភពលោក ។ លោក​បាន​សរសេរ​ដល់​យន្តហោះ​ចម្បាំង FA-50 ជា​យន្តហោះ​ចម្បាំង​ល្បឿន​លឿន​ផលិត​ក្នុងស្រុក​ដំបូង​របស់​កូរ៉េខាងត្បូង គឺជា​ក្តីសង្ឃឹម​សម្រាប់​ការលក់​ទៅ​ក្រៅប្រទេស​។​

​ជាមួយគ្នានេះដែរ​កូរ៉េខាងជើង​នឹង​ចំណាយ​ប្រាក់​កើនឡើង​៤​ដង សម្រាប់​វិស័យ​យោធា​គិត​ត្រឹម​ឆ្នាំ​២០២៦ ។ ពិធី​តាំង​ពិ​ព័រ ADEX ចាប់ផ្តើម​នៅ​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២២​ខែតុលា ក្នុង​ទីក្រុង Seongnam ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល ដោយមាន​ក្រុមហ៊ុន​ចំនួន​៤៤០​ចូលរួម មកពី​២៨​ប្រទេស ៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close