បុរស​ដាក់​មង​ម្នា​ក់នៅខេត្ត​​ពោធិ៍សាត់ ដាក់​ជាប់​ក្រពើ​ទម្ងន់​១​រយ​គីឡូក្រាម​

​ហេតុការណ៍​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅក្នុង​ស្ទឹង​មេទឹក ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​ពលរដ្ឋ​ដែល​ឈ្មោះ មឿ​ន មីន ភេទ​ប្រុស បាន​ថ្លែង​ឲ្យ​ដឹងថា កាលពី​ល្ងាចម្សិលមិញ រូបគាត់​បាន​ទៅ​រាយ​មង​រកត្រី នៅ​ចំណុចកើតហេតុ​ខាងលើ រួច​ក៏​ទៅ​សម្រាក​នៅផ្ទះ​បាត់​។ ពេលព្រឹក​ឡើង រូបគាត់​ក៏​ភ្ញាក់​ពី​ដំណេក ទៅ​ដោះ​មង ភ្លាមនោះ ក៏​ប្រទះឃើញ​មង​ជាប់​សត្វ​ម្យ៉ាង​ដែលមាន​សភាព​រើ​បម្រាស់​ខ្លាំង ក៏​លើក​ទាញ​ឡើង​ប្រទះឃើញ​ជាប់​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល ទម្ងន់​ប្រហែល​ជាង​១០០​គីឡូ​តែម្តង​។ រូបគាត់​បាន​រាយការណ៍​មក​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍ លើក​ក្រពើរ​មួយ​ក្បាល​នោះមក​។​

​បុរស​រូបនោះ​បាន​ឲ្យ​ដឹង​ទៀតថា តាំងពី​លោក​ប្រកប​របរ​ដាក់មង​រក​ត្រី នៅ​ចំណុច​ស្ទឹង​ខាងលើ មិនដែល​បាន​ប្រទះឃើញ​សត្វ​ក្រពើ​នោះឡើយ តែ​ធ្លាប់តែ​លឺ​តៗ​គ្នា​ថា ស្ទឹង​មេទឹក​មាន​ធនធាន​ជីវចម្រុះ​ជាច្រើន រាប់ទាំង​សត្វ​ក្រពើរ ត្រី ក​ន្ទា​យ​…​ផងដែរ​។​

​បច្ចុប្បន្ន​សត្វ​ក្រពើ​នេះ ត្រូវបាន​ដឹក​យកមក​រក្សាទុក នៅ​ទីបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​៨២៥ រងចាំ​បញ្ជា​ពី​ថ្នាក់លើ​។ ពុំទាន់​មានការ​សន្និដ្ឋាន​ឲ្យ​ដឹង​នៅឡើយ​ទេ​ថា សត្វ​ក្រពើ​នេះ ជាស​ត្វ​ក្រពើ​ធម្មជាតិ​រស់នៅក្នុង​ស្ទឹង​នោះ ឬក៏​រួច​មកពីណា​ទេ​?​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close