នាវា​កងទ័ពជើងទឹក​អូស្ត្រាលី ចាក​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ ក្រោយ​បញ្ចប់​ទស្សនកិច្ច រយៈពេល​៣​ថ្ងៃ

​ខេត្ត​ព្រះសីហនុ​៖ នាវា HMAS Anzac 150 របស់​កងទ័ពជើងទឹក អូស្ត្រាលី​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​ចាក​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ​វិញ​ហើយ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​ម្សិលមិញ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា អស់​រយៈពេល​៣​ថ្ងៃ​។​

​លោក​ឧ​ត្ត​មនា​វី​ទោ រស់ វាសនា មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ កងទ័ពជើងទឹក នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ដឹកនាំ​នាយ​នា​វី នាយ​នា​វី​រង ជូន​ដំណើរ​និវត្តន៍​របស់​នាវា​HMAS Anzac 150 កងទ័ពជើងទឹក​អូស្ត្រាលី​។​

​សូមជម្រាបថា នាវា HMAS Anzac 150 របស់​កងទ័ពជើងទឹក អូស្ត្រាលី​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ ក៏បាន​នាំយក​នូវ​សម្ភារៈ​វេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ ឧបត្ថម្ភ​ដល់​កម្ពុជា​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close