វៀតណាម បន្ត​មាន​អ្នកស្លាប់ ៧២​នាក់ ខណៈ​ករណី​ឆ្លង​ថ្មី ៣ ៦៣៥​នាក់​ទៀត​

វៀតណាម បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ថ្មីៗ ចំនួន​៣៦៣៥​នាក់ និង​ស្លាប់​៧២​នាក់​ទៀត កាលពី​ថ្ងៃ​ពុធ​ទី​២០ តុលា ម្សិលមិញ កើនឡើង​៦០៨​ករណី បើ​ធៀប​នឹង​កាលពី​ម្សិល​ម្ងៃ​។​

​ក្រសួងសុខាភិបាល​វៀត​ណា​ម​ថា ករណី​ថ្មីៗ​នេះ រកឃើញ​នៅក្នុង​ខេត្ត ក្រុង ចំនួន​៥០ ក្នុងនោះ ហូជីមិញ ច្រើនជាងគេ ជាង​១​ពាន់​នាក់ ក្រៅពីនេះ ប៊ី​ញ​ឌុ​ង និង​ឌុ​ង​ណៃ ក៏​ច្រើន​ដែរ​។​

​វៀតណាម​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ កើន​ដល់ ចំនួន​៨៧៣៩០១​នាក់​ហើយ ស្លាប់​វិញ កើន​ដល់ ២១៤១៦​នាក់ អ្នកជំងឺ​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​វិញ កើន​ដល់ ៧៩៦៥៨៣​នាក់​ហើយ​។​

​ប្រជាពលរដ្ឋ​វៀតណាម​ជាង​៤៨​លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង យ៉ាងហោចណាស់ ១​ដូ​ស ខណៈ​ការចាក់​គ្រប់​២​ដូ​ស មាន​១៩.​​១​លាន​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close