ក្រសួងបរិស្ថាន រកឃើញផូស៊ីលដើមឈើ និងពពួកគ្រុំ នៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ ក្រុមការងារនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន កាលពីថ្ងៃទី១៥ ដល់១៩ ខែតុលា ឆ្នាំ២០២១កន្លងទៅថ្មីៗ បានចុះសិក្សាស្រាវជ្រាវ រកឃើញផូស៊ីលដើមឈើ និងពពួកផូស៊ីលគ្រុំ ក្នុងខេត្តព្រះវិហារ។
ផូស៊ីលដែលក្រុមការងារនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងបរិស្ថាន បានចុះទៅសិក្សាស្រាវជ្រាវរកឃើញនោះ៖
ទី១. នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃឡង់ រកឃើញទីតាំង ផូស៊ីលដើមឈើ១កន្លែងនៅកូនភ្នំដងទង់ ភូមិស្រែ ឃុំរៀបរយ ស្រុករវាង ដែកលេខចេញប្រមាណ១០កំណាត់
ទី២. រកឃើញផូស៊ីលពពួកគ្រំ ដែលកកក្លាយជាថ្ម ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៅភូមិអន្ទឹល ឃុំយាង ស្រុកជាំក្សាន្ត
ទី៣. រកឃើញផូស៊ីលដើមឈើ នៅជើងភ្នំត្បែង ក្នុងភូមិក្តី ឃុំរអាង ស្រុកសង្គមថ្មី មួយទីតាំង និងនៅក្បែរស្នាក់ការសហគមន៍តាំងយូរ ចំងាយប្រមាណ១.៥គ.ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។