ពិធីតាំងពិព័ណផលិតផលខ្មែរភូមិមួយផលិតផល១បានបេីកនៅលេីឆ្នេរឯករាជ្យខេត្តព្រះសីហនុ
ពិធីតាំងពិពណ៏ផលិតផលខ្មែរភូមិ១ផលិតផល១ត្រូវបានបេីកដំណេីរការនៅល្ងាចថ្ងៃអង្គារ៏ទី២៥ខែកញ្ញាឆ្នាំ២០១៨ដូចការគ្រោងទុកនៅលេីនៅទីតាំងឆ្នេរឯករាជ្យខេត្តព្រះសីហនុ។
ដោយមានការដាក់បង្ហាញស្តង់ប្រមាណ២០០ដែលបានដាក់តាំងនិងចូលរួម។
ពិធីតាំងពិពណ៏ផលិតផលខ្មែរភូមិ១ផលិតផល១នេះបានប្រព្រឹត្តទៅក្រោមវត្តមានលោកឧកញ៉ាប៉ោទ្រីអនុប្រធានគណះកម្មការជាតិជម្រុញចលនាភូមិ១ផលិតផល១និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ធមន្ត្រីយឹមឆៃលីនិងលោកជំទាវគួចចន្តាសមាជិកក្រុមប្រឹក្សាខេត្តតំណាងអោយឯកឧត្តមជាមហុឹមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុនិងឯកឧត្តមឧកញ៉ាផៃ ប៊ុនវណ្ណះ អភិបាលរងខេត្តនិងជាតំណាងអោយឯកឧត្តមយន្ត មីនអភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ។
នៅក្នុងពិធីតាំងពិពណ៏ភូមិ១ផលិតផល១នេះធ្វេីឡេីងមានរយះពេល៦ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨ដោយមានកិច្ចសហការគ្រាំទ្រពីក្រុមហ៊ុនឯកជននិងអ្នកវិនិយោគទុនផងដែរ។តាមការអោយដឹងពីគណះកម្មការរៀបចំការដាក់តាំងពិពណ៏ភូមិ១ផលិតផល១បានអោយដឹងថាមានស្តង់ចំនួន២០០ដោយឡែកនិងនិយាយដោយរួមស្តង់ដាក់តាំងផលិតផលខ្មែរសុទ្ធមានចំនួន១០ស្តង់ជារបស់សាលាខេត្តព្រះសីហនុក្រៅពីនោះស្តង់ជាង១០០ទៀតមានការដាក់តាំងទំនិញចំរុះ៕នៅក្នុងឱកាសដាក់តាំងស្តង់ភូមិ១ផលិតផល១នៅលេីឆ្នេរឯករាជ្យខេត្តព្រះសីហនុមានដូចជា៖ក្រម៉ាខ្មែរម្រេចអាវខ្មែរគ្រាប់ស្វាយចន្ទី ណែមបន្លែ ៕ជាពិសេសផលិតផលធ្វេីអំពីដេីមត្នោតនិងស្រាទំពាំងបាយជូ ដូងប្រេងកូឡាសាប៊ូ វែកជាដេីម-ល។
នៅក្នុងពិធីតាំងពិពណ៏ផលិតផលភូមិ១ផលិតផល១នៅឆ្នេរឯករាជ្យខេត្តព្រះសីហនុនាឱកាសនេះឯកឧត្តមឧកញ៉ាផៃ ប៊ុនវណ្ណះអភិបាលរងខេត្តនិងជាតំណាងឯកឧត្តមយន្តមីនបានមានប្រសាសន៏ថា-ការដាក់តាំងពិពណ៏ផលិតផលភូមិ១ផលិតផល១នាពេលនេះគឹមានបំណងសំខាន់ដេីម្បីលេីកកំពស់ផលិតផលរបស់ខ្មែរយេីងក្នុងស្រុកនិងជម្រុញ កសិករសិប្បករចំពោះផលិតភាពក្នុងស្រុកអោយកាន់តែប្រសេីរថែមទៀតនូវស្នាដៃកូនខ្មែរជម្រុញអោយពួកគាត់ខិតខំបង្កបង្កេីនថែម១កំរិតទៀតដេីម្បីកាតបន្តយភាពក្រីក្រស្របតាមប្រសាសន៏សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ធមន្ត្រីនៃរាជរាដ្ធាភិបាលកម្ពុជាអាណត្តទី៦។ដោយខ្មែរ៧មករា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។