ថ្ងៃនេះ! កម្ពុជា បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ១១២នាក់ ខណៈចំនួនអ្នកស្លាប់ថ្មី ៨នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ១១២នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ២៦៣នាក់ និងមានអ្នកស្លាប់ថ្មីកើន ៨នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង ១១២នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១០នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ១០២នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៨ ០០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៣ ៥២៧នាក់ និងអ្នកស្លាប់កើនឡើង ២ ៧៥១នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។