វៀតណាម ប្រើ​វ៉ាក់សាំង Pfizer ចាក់​ឲ្យ​កុមារ និង​យុវវ័យ​!

​ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាសថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​កុមារ​និង​យុវវ័យ​នឹងត្រូវ​ចាប់ផ្តើម នា​ខែក្រោយ​គឺ​ខែវិច្ឆិកា ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ផលិត​នៅ​អាមេរិក Pfizer​។​

​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម Nguyen Thanh Long បាន​និយាយ​ក្នុង​កិច្ចប្រជុំ កាលពីពេល​ថ្មីៗ​នេះ​ថា «​វ៉ាក់សាំង​ប្រភេទ​នេះ​មាន​សុវត្ថិភាព​ដល់​កុមារ​»​។​

​សូម​រម្លឹកថា ក្រសួងសុខាភិបាល​វៀត​ណា​ម កាលពី​ថ្ងៃទី​១៤ តុលា បានអនុម័ត​ឲ្យ​ចាក់​វ៉ាក់សាំង​កូ​វីដ ដល់​កុមារ និង​យុវវ័យ​ចាប់ពី ១២​ដល់​១៧​ឆ្នាំ ខណៈដែល​វ័យ ១៦​ទៅ​១៧​ឆ្នាំ គឺជា​ក្រុម​អាទិភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close