ក្រោយការឆ្លងកូវីឌ១៩ កើនឡើងទីក្រុងមូស្គូបិទសាលារៀន និងទីតាំងនានាជាច្រើន

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា សាលារៀន ហាងលក់ទំនិញភោជនីយដ្ឋាន ហាងកាហ្វេ ក្លឹបហាត់ប្រាណ …នឹងត្រូវបិទទ្វាររហូតដល់ទៅថ្ងៃទី ៧ខែវិច្ឆិកា ដោយសារតែមានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់។ ការបិទទ្វារខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង។

សកម្មភាពខាងលើកើតឡើងក្នុងពេលដែលទីក្រុងមូស្កូ កំពុងតែខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ក្រោយពេលមានករណីឆ្លងនិងស្លាប់កើនឡើងខ្ពស់។ រុស្ស៊ីគឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកូវីដ ១៩ នៅលើពិភពលោកនាពេលបច្ចុប្បន្ន ដោយមានអ្នកស្លាប់ ជាង២៣០ពាន់នាក់ ។ បើទោះបីរដ្ឋាភីបាល ខិតខំទប់ស្កាត់ការឆ្លងកូវីដ១៩ ដោយបានខិតខំបង្កើនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ មកទល់ពេលនេះមានពលរដ្ឋរុស្ស៊ីទើបតែជាង ៣២%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានអនុញ្ញាតឲ្យកម្មករ ពលករឈប់សម្រាក់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៣០ខែតុលា ដល់ថ្ងៃទី ៧ខែវិច្ឆិកា ហើយទទួលបានប្រាក់ខែដដែល។ សកម្មភាពខាងលើដើម្បីទប់ស្កាត់ការឆ្លងថ្មី។
ក្នុងពេលជាមួយគ្នានេះដែរ តាមការស្ទងមតិ មានពលរដ្ឋនៅទីក្រុងមូស្គូដល់ទៅ៣៣% ឡើងគម្រោងធ្វើដំណើរកម្សាន្តក្នុងពេលឈប់សម្រាប់ ដោយភាគច្រើនទៅកាន់ទីក្រុង Sochi ។ វិមានប្រធានាធិបតីរុស្ស៊ីបានស្នើដល់ពលរដ្ឋកាត់បន្ថយការធ្វើដំណើរទៅកម្សាន្តជុំគ្នាច្រើនអាចឆ្លងកូវីដ១៩ ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមករុស្ស៊ីមានអ្នកស្លាប់ដោយកូវីដ១៩ ចំនួន ១១៥៩នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ធ្វើឲ្យអ្នកស្លាប់កើនឡើងដល់ទៅ ២៣៥.០៥៧នាក់ ខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសតំបន់អឺរ៉ុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។