បែកធ្លាយក្លិនមិនល្អ ចេញពីមន្ទីរសុខាខេត្តរតនគិរី ដែលលួចតែងតាំងស្ងាត់ៗដល់មន្ត្រី ១ រូប កាន់ការងារ ៣ កន្លែង

បើតាមប្រភពព័ត៌មាន សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោ អ៊ុង រតនា ប្រធានមន្ទីសុខាភិបាលខេត្តរតនះគិរីបានតែងតាំង មនុស្សជំនិតរបស់ខ្លួន គឺ លោក ហួន ហ៊ីង ពីមន្ត្រីធម្មតា មកជាប្រធានការិយាល័យរដ្ឋបាល – បុគ្គលិក

នឹងត្រូវបំពេញការបន្ថែមជាគណនេយ្យមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បន្ថែមលើមុខងារ បើយោងតាមលិខិតមួយច្បាប់លេខ១២៣៣ មសុខ.ររ របស់មន្ទីរសុខាភិបាលខេត្ត ដែលចុះហត្ថលេខា ដោយលោក អ៊ុង រតនា មន្ត្រីជាច្រើនក្នុងមន្ទីរសុខាខេត្ត និង មន្ទីរពេទ្យបង្អែកខេត្ត មានការនឿងឆ្ងល់និងស្រឡាំងកាំងស្ទេីរគ្រប់ៗគ្នា

ហេតុអ្វីបានជាលោក អ៊ុង រតនា តែងតាំងមនុស្សម្នាក់កាន់ការងារដល់ ៣កន្លែង តាមទំនើងចិត្ត ចុះមន្ត្រីដែលកំពុងតែបំពេញការងារ សព្វថ្ងៃយកទៅគៀនណាកន្លែងណាវិញ ?

ឬក៏លោកប្រធានមន្ទីរចង់ក្រសោបការងារនោះ តែម្នាក់ឯងឬមួយយ៉ាងណា រហូតមកដល់ពេលខ្មែរ៧មករា មិនអាចធ្វើការសុំបំភ្លឺ ពីលោក អ៊ុង រតនា និង ហួន ហ៊ីង បានទេ សង្ឃឹមថា ដំណឹងនេះនឹងលិចលឺដល់ឯកឩត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីមានវិធានការ នឹងអនុវត្តន៍លើមន្ត្រីបក្សគ្រាប់ល្ពៅពុករលួយបក្សពួកនិយម។ពាក់ពន្ធ័និងបញ្ហាចោទប្រកាន់ខាងលេីនេះលោកអ៊ុង​​​​​​​​​រតនា​​ប្រធានមន្ទីរសុខាភិបាលមិនអាសុំការបំភ្លឺបានទេនៅថ្ងៃទី២៩ខែកញាឆ្នាំ២០១៨ដោយពុំមានអ្នកទទួលទូរសព្ឌ័។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close