ពលរដ្ឋប៉ាឡេស្ទីនស្លាប់ជាបន្តបន្ទាប់នៅក្នុងការធ្វើបាតុកម្មនៅតំបន់ព្រំដែន អីស្រាអែល កាហ្សា

ពលរដ្ឋប៉ាឡេស្ទីនស្លាប់ជាបន្តបន្ទាប់នៅព្រំដែន កាហ្សាអីស្រាអែលលការធ្វើបាតុកម្មរបស់ពរដ្ឋប៉ាឡេស្ទីន បានធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ នៅតំបន់ព្រំដែន អីស្រាអែល កាហ្សា តាំងពីខែមីនាមកទលពេលនេះ បើទោះបីមានអ្នកស្លាប់ ចេះតែបន្តកើនឡើងក្តី ។

ការធ្វើបាតុកម្មដើម្បីប្រឆាំងសកម្មភាពរបស់អីស្រាអែល ដែលបានគ្រប់គ្រោងតំបន់ជេរ៉ូសាឡឹម ដោយប្រកាសថាជារដ្ឋធានីរបស់អីស្រាអែល ។មិនតែប៉ុណ្ណោះអាមេរិកក៏បានប្រកាសទទួលស្គល់ដោយប្តូរស្ថានទូតទៅកាន់ទីនោះទៀតផង។ ពាក់ព័ន្ធនិងការស្លាប់របស់ពលរដ្ឋ ក្រសួងសុខាភិបាល កាហ្សាបានប្រកាសឲ្យដឹងថា មានជនជាតិប៉ាឡេស្ទីន៦នាក់ស្លាប់ ក្នុងនោះមានកុមារ ២នាក់អាយុ១២ឆ្នាំនិង ១៤ឆ្នាំ ដោយត្រូវគ្រាប់កាំភ្លើងបាញ់ចេញពីទាហានអីស្រាអែល នៅព្រំដែនកាហ្សា ។ ក្រសួងសុខភាភិបាល កាហ្សាបានបញ្ចាក់ថា កុមារ អាយុ១២ឆ្នាំឈ្មោះ Abu Zarifa ត្រូវបាញ់ចំក្បាល ស្ថិតនៅតំបន់Khan Younis ភាគខាងកើត ចំណែកកុមារឈ្មោះMohammad Naif Al Houm អាយុ១៤ឆ្នាំ ត្រូវបាញ់ចំដើរទ្រូង នៅជិត ជំរុំជនភៀសខ្លួន Al Bureij ។ ក្រសួងខាងលើបានបញ្ចាក់ទៀតថា សរុបមានជនជាតិប៉ាឡេស្ទីន២៩០នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃទី ២៨ខែកញ្ញា ក្នុងនោះមាន ៥០នាក់រងរបួសដោយត្រូវគ្រាប់កាំភ្លើងពីទាហានអីស្រាអែល ។ ជាមួយគ្នានេះកម្លាំងទាហានអីស្រាអែល បានប្រកាសថា មានពលរដ្ឋប៉ាឡេស្ទីនប្រមាណ ២០.០០០នាក់បានប្រមូលផ្តុំនៅតំបន់ជាច្រើនជាប់ព្រំដែនអីស្រាអែល និងកាហ្សា។ អីស្រាអែលបានចោទប្រកាន់ ក្រុមបាតុករបានគប់ គ្រាប់បែក និងឧប្បករណ៍ផ្ទុះផ្សេងៗទៅលើទីតាំងនៅក្នុងប្រទេសអីស្រាអែល ។ កម្លាំងទាហានអីស្រាអែល បានប្រកាសថា ទាហាន បានផ្ទុះអាវុធ គឺទៅតាំច្បាប់ការពារខ្លួន ។ ប៉ុន្តែភាគីអីស្រាអែល មិនបានបញ្ចាក់ថាតើភាគីពលរដ្ឋប៉ាឡេស្ទីនបំពាន់អ្វីនោះឡើយ។ ពលរដ្ឋប៉ាឡេស្ទីនបាននាំគ្នាធ្វើបាតុកម្ម នៅតាមព្រំដែនកាហ្សា ជារៀងរាល់ចុងសប្តាហ៍ ចាប់តាំងពីខែ មីនាមកទលពេលនេះ។ តាមតួលេខថ្មីរបស់បំផុតបង្ហាញឲ្យឃើញថា ពលរដ្ឋប៉ាឡេស្ទីន១៩១នាក់ស្លាប់ដោយត្រូវគ្រាប់កំាភ្លើងពីអីស្រាអែល ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close