សង្គ្រាម​ស៊ី​រី គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ រុស្ស៊ី​ប​ញ្ចូ​ន​មី​ស៊ី​ល S-300 អី​ស្រា​អែល​ប្តូរ​មកប្រើប្រាស់​យន្តហោះ​បំបាំងកាយ​

ស៊ី​រី​វិវឌ្ឍន៍​ឆ្ពោះទៅរក​ភាព​តានតឹង កាន់តែខ្លាំង ឡើយ​ដោយ​សង្គ្រាម​នៅ​ប្រទេស​នេះ​មិនអាច​រកឃើញ​ថ្ងៃ​បញ្ចប់​នោះឡើយ ។ ដូច​អ្វីដែល​អ្នកជំនាញ​បានលើកឡើង ស៊ី​រី គឺជា​ទីលាន​សាកល្បង អាវុធ​ពិតៗ របស់​ប្រទេស​មហាអំណាច ។​

​ដោយមាន​បទពិសោធ​ខ្ពស់​នៅក្នុង​សង្គ្រាម​វាយប្រហារ​តាម​ដែនអាកាស​របស់​កម្លាំង​ទាហាន​អាមេរិក ហើយ​អី​ស្រា​អែល​នឹង​ទទួលបាន​នៅ​បទពិសោធ ក៏ដូចជា​យន្តហោះ ចម្បាំង បំបាំងកាយ ព្រមទាំង​មី​ស៊ី​ល ADM-160 MALD ផងដែរ​។ ទាំងនោះ​មានន័យថា ការដែល​រុស្ស៊ី បង្កើន​មី​ស៊ី​ល​ទំនើប​ទៅកាន់​ស៊ី​រី អី​ស្រា​អែល​ក៏បាន​ប្តួ​រ​អាវុធ​ទំនើប​សម្រាប់​វាយប្រហារ​ដូចគ្នា ។​

​បច្ចុប្បន្ន សកម្មភាព បញ្ជូន​មី​ស៊ី​ល​ការពារ S-300 ទៅកាន់​ស៊ី​រី​កំពុងតែ​ធ្វើឡើង​យ៉ាង​ប្រ​ញ៉ាប់​បំផុត ។​ដើម្បី​ទប់ទល់​ជាមួយ អាវុធ​ទំនើប​របស់​រុស្ស៊ី ទាហាន អាកាស់​អី​ស្រា​អែល បាន​ប្រើប្រាស់ យន្តហោះ​ចម្បាំង បំបាំងកាយ​ទំនើប​បំផុត គឺ F-35l Adir អាច​បញ្ជៀ​ស​ប្រព័ន្ធ​រ៉ា​ដា​ខ្ពស់ នឹង​អាច​ហោះហើរ ក្នុង​កំពស់​ទាប អាច​ទៅ​ក​ម្តេច​ទីតាំង S-300 បាន​គ្រប់ពេល​។​

​ក្រុម​អ្នកជំនាញ​យោធា អី​ស្រា​អែល បាន​លើកឡើងថា ការប្រើប្រាស់​តែ​យន្តហោះ​បំបាំងកាយ F-35I Adir មិន​គ្រប់គ្រាន់​នោះឡើយ ។​យោធា​អី​ស្រា​អែល​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​យន្ត​ហ៉ ចម្បាំង F-16l Sufa បំពាក់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ។ F-16 និង​ធ្វើជា​នុយ ទាក់ទាញ់ ប្រព័ន្ធ​មី​ស៊ី​ល​ការពារ S-300 របស់​ស៊ី​រី ដោយ​យន្តហោះ​នេះ​ធ្វើ​សកម្មភាព​នៅក្នុង​កម្ពស់​ខ្ពស់​ដើម្បី​ឲ្យ​រ៉ា​ដា​ប្រកាសអាសន្ន របស់ S-300 ចាប់បាន​យ៉ាង​ងាយស្រួល​ហើយ​ផ្តោតទៅលើ​តែ​យន្តហោះ​នោះ ។ ពេលនោះ យន្តហោះ​ទំនើប បំបាំងកាយ​F-35 និង​លួច​ចូលក្នុង​គោលដៅ​ដោយ​ហោះហើរ​កម្ពស់​ទាប ជាមួយនិង​គ្រាប់បែក​នាំ​ផ្លូវ GBU-39DDB II អាច​វាយកម្ទេច S-300 មុនពេល​បាញ់ប្រហារ​ទៅលើ​យន្តហោះ F-16​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close