បញ្ជូន​ខ្លួន​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ ទៅ​សាលាដំបូង​ខេត្តក្រចេះ ករណី​ប្រើ​ហិង្សា​លើ​ក្មេងស្រី​

ខេត្តក្រចេះ​៖ នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​បញ្ជូន​ខ្លួន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ និង​បក្ខពួក​ម្នាក់ទៀត ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ហិង្សា​លើ​ក្មេងស្រី​ចំនួន ២​នាក់​។

​ជនសង្ស័យ​ទាំង​២​នាក់ គឺ​ឈ្មោះ ទេព ហ៊ុយ ជា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ និង​ឈ្មោះ គឹម សុ​វណ្ណា​រឹទ្ធ ជា​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​។ ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ក្មេងស្រី​ចំនួន ២​នាក់ ជា​កូនឈ្នួល​បម្រើ​នៅផ្ទះ បណ្តាល​ឲ្យ​រងរបួស​។ បច្ចុប្បន្ន​ក្មេងរងគ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​។

​គួររំលឹកថា ករណី​វាយ​ធ្វើបាប និង​ទារុណកម្ម​លើ​ក្មេងស្រី​ទាំង​២​នាក់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ​ជា​១០​យប់ ស្ថិតនៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close