អាមេរិក​-​បារាំង ផ្សះផ្សា​ទំនាក់ទំនង ប៉ុន្តែ​មិន​លើកលែង​ឲ្យ​អូស្ត្រាលី​នោះឡើយ ដែល​កុហក​ទីក្រុង​ប៉ារីស​

​រដ្ឋាភិបាល​ទីក្រុង​ប៉ា​រិ​ស បាន​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​អាមេរិក បន្ទាប់ពី​កិច្ចប្រជុំ G20 ប៉ុន្តែ​បារាំង​មិនអាច​លើកលែង​ដល់​អូស្ត្រាលី ដែល​កុហក​ខ្លួន​នោះឡើយ​។ ទំនាក់ទំនង​រវាង បារាំង​និង​អូស្ត្រាលី ធ្លាក់​ដល់​បាត ក្រោយ​ប្រធានាធិបតី​បារាំង លោក​ម៉ា​ក្រុង បញ្ជាក់ថា នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison ជា​មនុស្ស​និយាយ​កុហក់ ។​

​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ថា ប្រធានាធិបតី​បារាំង​លោក អ៊ែ​ម​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុង (Emmanuel Macron) បាន​ថ្លែងថា នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​កុហក​លោក​ទាំងស្រុង ជុំវិញ​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​-​នុយក្លេអ៊ែរ ដែល​ត្រូវបាន​លុបចោល​វិញ​។ ប្រការនេះ​បានធ្វើ​ឲ្យ​បញ្ហា​ចាក់ស្រេះ​កាន់តែ​ស៊ីជម្រៅ បន្ថែម​ពីលើ​វិបត្តិ​ការទូត​ដ៏​ធ្ងន់ធ្ងរ រវាង​ប្រទេស​ទាំងពីរ​ដែលមាន​ស្រាប់​ទៅហើយ​។​

​នៅពេល​ត្រូវបាន​សាកសួរ​ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ​ថា តើ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្ក​ត​ត៍ ម៉ូ​រី​ស​សុន (Scott Morrison) មិនគួរ​ឲ្យ​ទុក​ដែរ​ឬមួយ​ក៏​យ៉ាងណា នៅក្នុង​ព្រមព្រៀង (​ទិញ​នាវាមុជទឹក​នុយក្លេអ៊ែរ​) ជា​លក្ខណៈ​ឯកជន​? ប្រធានាធិបតី​បារាំង លោក Macron បាន​ឆ្លើយតប​វិញ​ថា «​ខ្ញុំ​មិន​នឹកស្មាន​ដល់​ទេ​… ខ្ញុំ​ដឹង​…»​។​

​មេដឹកនាំ​ទាំងពីរ​រូប​ខាង​នេះ សុទ្ធតែ​បាន​ចូលរួម​ដោយផ្ទាល់ នៅក្នុង​កិច្ចប្រជុំ​កំពូល G20 នាទី​ក្រុង រ៉ូម ប្រទេស​អ៊ីតាលី និង​កិច្ចប្រជុំ​អាកាសធាតុ (COP26) ដ៏​ធំ​របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ក្លា​សកូវ (Glasgow) ប្រទេស​ស្កុ​តលែ​ន​។ ប៉ុន្តែ​ភាព​តាន​តានតឹង ក្រោយ​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិសុខ​ត្រីភាគី (AUKUS) រវាង​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ដែល​បាន​នាំ​ឲ្យ​កិច្ចព្រមព្រៀង ទិញ​នាវាមុជទឹក​-​នុយក្លេអ៊ែរ​ពី​បារាំង​ត្រូវ​លុបចោល​នោះ នៅតែ​តាម​លងបន្លាច​ជានិច្ច​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close