រថយន្ត​ដឹក​ដី បើក​ចុះ​ចំណោត ជ្រុល​បុក​ចូល​ផ្ទះ​កំពុង​សាងសង់ រងរបួស​អ្នកបើកបរ​ម្នាក់​!

ខេត្ត​ព្រះសីហនុ​៖ រថយន្ត​ដឹក​ដី ១​គ្រឿង ខណៈ​បើក​ចុះ​ផ្លូវ​ចំណោត​វត្ត​លើ ហើយ​បាន​ជ្រុល​មក​បុក​ចូល​ផ្ទះ​ពលរដ្ឋ​កំពុង​សាងសង់ (​ម្តុំ​មហោស្រព​ចាស់​) ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ កាលពី​ម៉ោងជាង​៣​រសៀល ថ្ងៃ​៣​វិច្ឆិកា​២០២១ បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់ រងរបួស​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ខាងលើ ខណៈ​កំពុងបើក​ចុះ​ចំណោត​ហ្វ្រាំង​មិន​ស៊ី ទើប​ជ្រុល​មក​បុក​ចូល​ផ្ទះ​កំពុង​សាងសង់ បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​ជើង​តែម្តង​។ រថយន្ត​បែន ម៉ាក HYUNDAI ពាក់​ផ្លាកលេខ ភ្នំពេញ​3D-3120 អ្នកបើកបរ​ឈ្មោះ យេ​ង ថា​ន់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​បេ​ី​កបរ​រថយន្ត មាន​ទីលំនៅ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

​ក្រោយ​កើតហេតុ ភាគី​ខាង​រថយន្ត បាន​យល់ព្រម​សង​ការខូចខាត​ដល់​ភាគី​ម្ចាស់ផ្ទះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close