ប្លុកអាស៊ាន! វៀតណាម ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ របស់​អង់គ្លេស​!

​ក្នុងចំណោម​បណ្តា​ប្រទេស​ទាំងអស់​នៅ​សហគមន៍​អាស៊ាន វៀតណាម​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អង់គ្លេស នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន thaipbs ។​

​ការ​នេះ​បានកើត​ឡើង ក្រោយពេល​វៀតណាម​និង​ចក្រភព​អង់គ្លេស​បាន​ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ ចំនួន​២៦​ឯកសារ ក្របដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម កសិកម្ម អប់រំ ថាមពល និង បរិស្ថាន ជាដើម ដោយ​ពិធី​ចុះហត្ថលេខា​ត្រូវបាន​ធ្វើឡើង កាលពីពេល​ថ្មីៗ​នេះ ហើយ​បើក​គិតពី​តម្លៃ​នៃ​កិច្ចព្រមព្រៀង​ទាំងនេះ មាន​រាប់សិប​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​នា​កម្មវិធី កាលពី​ថ្ងៃ​ចន្ទ ដើម​ស​ប្តា៍​នេះដែរ ក្រុមហ៊ុន​អាកាសចរ​វៀតណាម Vietjet Air និង ក្រុមហ៊ុន Rolls-Royce Group របស់​អង់គ្លេស​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា ទាក់ទង​នឹង​ការផ្គត់ផ្គង់​គ្រឿង​ម៉ាស៊ីន និង​សេវាកម្ម​គ្រឿង​ម៉ាស៊ីន​សម្រាប់​យន្តហោះ មានតម្លៃ​៤០០​លាន​ដុល្លារ​អាមេរិក ខណៈដែល​ក្រុមហ៊ុន​OVICO និង HDBank បាន​ចុះ​ព្រមព្រៀង​រាប់រយ​លាន​ដុល្លារ​អាមេរិក ជាមួយ​បណ្តា​ដៃគូ​របស់​អង់គ្លេស​ទៀតផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close