រថយន្តធំៗនឹងមិនត្រូវអនុញ្ញាតិឲ្យ ចេញ-ចូលរាជធានីភ្នំពេញ នៅពេលថ្ងៃជាដាច់ខាត
ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខណ្ឌចំការមន កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក ឃួង ស្រេង អភិបាលរាធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌ សង្កាត់ សហការគ្នា ត្រូវហាមឃាត់ ចាត់វិធានការមិនឲ្យរថយន្តធំៗ ចេញ-ចូលរាជធានីភ្នំពេញ នៅពេលថ្ងៃជាដាច់ខាត រួមនឹងការលុបបំបាត់មិនឲ្យមានប័ណ្ណអនុញ្ញាតចេញ-ចូលរាជធានីប្រភេទ A, B និងC ទៀតទេ។
លោក ឃួង ស្រេង បានលើកឡើងថា ចាប់ពីពេលនេះតទៅ ឡានធំ ចេញ-ចូលរាជ ធានីភ្នំពេញពេលថ្ងៃ មិនអនុញ្ញាតឱ្យមានដាច់ខាត ហើយក៏លែងឱ្យមានការកំណត់ម៉ោងនេះ ម៉ោងនោះចេញ ចូលក្រុងដូចមុនទៀតដែរ ដូចជាប័ណ្ណអនុញ្ញាតចេញ-ចូលA, BនិងC ជាដើម។
លោកបញ្ជាក់ថា កន្លងមកនេះ រថយន្តចេញចូលរាជធានីភ្នំពេញបានតាមចិត្ត ឲ្យតែមានប័ណ្ណអនុញ្ញាតិចេញ-ចូលក្រុងប្រភេទA BនិងCនេះ បង្កឱ្យមានគ្រោះ ថ្នាក់ និងកកស្ទះចរាចរ នៅក្នុងរាជធានីភ្នំពេញយ៉ាងខ្លាំង។ «បញ្ហាប័ណ្ណ អនុញ្ញាតចេញ-ចូលក្រុងប្រភេទA, BនិងCនេះ គេអាចកូពីបានយ៉ាងស្រួល ដោយគ្មានសមត្ថកិច្ចណាយកមកពិនិត្យថា ពិត ឬមិនពិតនោះ»។ ដូច្នេះចាប់ពីពេលនេះតទៅ ឡានធំ ចេញ-ចូលរាជធានីភ្នំពេញពេលថ្ងៃ មិនអនុញ្ញាតឱ្យមានដាច់ខាត តែអាចចេញ-ចូលក្រុងបានចាប់ពីម៉ោង ៨ទៅ ម៉ោង៩យប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។