សង្គ្រាមប្រឆាំងគ្រឿងញៀននៅឡាវ ៣ខែចាប់បានជាង១០តោន

ចាប់តាំងពីឡាវដាក់បញ្ជូលបញ្ហាគ្រឿងញៀនទៅជាកម្មវិធីជាតិ តាំងពីខែសីហាឆ្នាំ២០២១មក ប្រទេសនេះចាប់បាគ្រឿងញៀនដល់ទៅជាង១០ តោន។

សារព័ត៌មា Vientiane Times នៅថ្ងៃទី ៤ខែវិច្ឆិកា បានផ្សាយថា ក្នុងរយៈពេល៣ខែអនុវត្តកម្មវិធីជាតិកម្ចាត់គ្រឿងញៀន កម្លាំងសន្តិសុខប្រទេសនេះចាប់បានគ្រឿងញៀរហូតដល់ទៅ ជាង១០តោន និងចាប់មនុស្សជាង ១៥០០នាក់ ។ ក្នុងចំណោមគ្រឿងញៀនចាប់បានមានម៉ាជាង ១០០លានគ្រាប់ រួមជាមួយហេរ៉ូអ៊ីន ជាច្រើនផ្សេងទៀត។
គ្រឿងញៀនដែលចាប់បាននោះភាគច្រើនស្ថិតនៅខេត្ត Bokeo ក្នុងតំបន់ត្រីកោណមាស។ ក្នុងពេលជាមួយគ្នានោះដែរ ការចាប់បានគ្រឿងញៀនៅថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១ ត្រូវបានការិយាល័យអង្គការសហប្រជាជាតិវាយតម្លៃថាមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកក្នុងតំបន់អាស៊ី ដោយមានគ្រឿងញៀនដល់ទៅ១,៥តោន ប្រភេទម៉ាទឹកកក។
នាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh បានប្រកាសនៅក្នុងកិច្ចប្រជុំរដ្ឋសភា ថានឹងបន្តសង្គ្រាមប្រឆាំងគ្រឿងញៀន និងបន្តអនុវត្តគោលនយោបាយការបរទេសរបស់បក្សដើម្បីធានាដល់សន្តិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់ក្នុងសង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។