ឯកឧត្តមរដ្ធមន្ត្រីក្រសួងកសិកម្មចុះពិនិត្យដំណាំស្វាយចន្ទីនៅខេត្តកំពង់ធំ
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តចុះទៅពិនិត្យសកម្មភាព និងការរីកចម្រើននៃការវិនិយោគលើការដាំដុះសាកល្បងនៃដំណាំដែលកំពុងមានសក្តានុពលខ្ពស់រួមមាន ស្វាយចន្ទី ល្មើ និងក្រូចឆ្មាគ្មានគ្រាប់របស់ក្រុមហ៊ុនកុល វាសនា អិនវេស ខូអិលធីឌី នៅឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបានសាកល្បងធ្វើការដាំដុះដំណាំស្វាយចន្ទីបានចំនួន ១ ១០០ហត ដំណាំស្មេីនិង ៣០០ហត និងដាំដំណាំក្រូចឆ្មាគ្មានគ្រាប់បានចំនួន ១៨ហត ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក និងពន្លឺព្រះអាទិត្យសម្រាប់ធ្វើកាស្រោចស្រព
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។