ថៃ បន្តរកឃើញករណីឆ្លងកូវីដជាង ៨ពាន់នាក់ និងស្លាប់ ៨០នាក់ទៀត

ថៃ៖ ក្រសួងសុខាភិបាលថៃ បានប្រកាស នាព្រឹកថ្ងៃសុក្រ ទី៥ វិច្ឆិកា ២០២១នេះថា ថៃមានវិជ្ជមានកូវីដ១៩ ចំនួន៨១៤៨នាក់ និងស្លាប់ព្រោះជំងឺនេះ ៨០នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។

យ៉ាងណាក៏ដោយ អំឡុងពេលដូចគ្នានេះ ថៃក៏មានអ្នកជំងឺជាសះស្បើយចំនួនជាង៨ពាន់នាក់ទៀតដែរ។
ចំនួនមនុស្សស្លាប់ព្រោះកូវីដ១៩ នៅប្រទេសថៃបានកើនដល់ ១៩៥៤២នាក់ហើយ ខណៈអ្នកជំងឺវិញ កើនដល់ ១,៩៥១,៥៧២នាក់ហើយ ជាសះស្បើយ ចំនួន១,៨៣៤,៧៣០នាក់ហើយដែរ គិតត្រឹមព្រឹកថ្ងៃទី៥ វិច្ឆិកានេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។