ឯកឧត្តមរ​ដ្ធ​មន្ត្រី​ក្រសួងកសិកម្ម​និង​អភិបាល​ខេត្តកំពត​ចុះសាកសួរ​សុខ​ទុក​អង្គភាព​វិ​រះ​សេនា​តូច​លេខ​២

​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែតុលា ឆ្នាំ​២០១៨ ឈ្លាត​ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដំណើរ​ដោយ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ព្រមទាំង​គណៈប្រតិភូ​ក្រសួង​បាន​ចុះទៅ​សំណេះសំណាល​និង​សួរសុខទុក្ខ​នាយទាហាន ពលទាហាន​នៅ​អង្គភាព​វរៈ​សេនា​តូច​លេខ​២ ការពារ​ព្រំដែន​គោក នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ដែលមាន​ទីតាំងនៅ​ភូមិ​តា​ចាន់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​តាម​ការរាយការណ៍រ​បស់​លោក​វរៈ​សេនី​យ៏​ទោ យឿ​ង រតនា មេបញ្ជាការ​វរៈ​សេនា​តូច ២ ការពារ​ព្រំដែន​គោក នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​អង្គភាព​ទទួលបន្ទុក​ការពារ​ព្រំដែន​ខេត្តកំពត ជាប់​នឹង​ខេត្ត​គៀង យ៉ាង ប្រទេស​វៀត ណា​ម ដែលមាន​ប្រវែង ៤៣​គីឡូម៉ែត្រ លើ​ភូមិសាស្ត្រ​ចំនួន ៦​ឃុំ នៃ​ស្រុក​បន្ទាយមាស និង​ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​បាន​ល្បាត​ត្រួតពិនិត្យ និង​ការពារ​ដោយ​កងកម្លាំង​ចំនួន ៩៦​នាក់​។

​ជាបឋម តាមរយៈ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​នូវ​សេចក្តី​នឹករលឹក និង​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែល​សម្តេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់​ជាខ្លាំង​ចំពោះ​សុខទុក្ខ​របស់​ប្រជាជន ជាពិសេស​នាយទាហាន ពលទាហាន​តែ​បំពេញ​តួនាទី​ឈរជើង​ការពារ​ខ្សែបន្ទាត់​ព្រំដែន​ជុំវិញ​ផ្ទៃ​ប្រទេស​។ ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ពលិកម្ម ឆន្ទៈ​ដ៏​មោះមុត និង​ពុះពារ​គ្រប់​ឧបសគ្គ​របស់​អង្គភាព​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ដែល​ធានាបាន​នូវ​សុខសន្តិភាព ស្ថេរភាព​សង្គម​ពេញលេញ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គួរ​ជាទី​មោទនៈ​។

​ជាក់ស្ដែង សុខសន្តិភាព និង​ស្ថេរភាព​ពេញលេញ​នេះហើយ​ដែលជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការនាំ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹម​និង​ជឿជាក់ថា អង្គភាព​នឹង​បន្តសកម្មភាព​ការពារ​ព្រំដែន ការពារ​សុខសន្តិភាព និង​ស្ថេរភាព​ដ៏​ល្អប្រសើរ​នេះ​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់ និង​ទូទាំងប្រទេស​។ ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​លាន​រៀល​សម្រាប់​អង្គភាព​ដោះស្រាយ​រាល់​បញ្ហា​កង្វះខាត គ្រឿងឧបភោគ​បរិភោគ ទូក​ល្បាត​ចំនួន ១​គ្រឿង វិទ្យុ​ទំនាក់ទំនង​ខែ​ន​ហ្វូ​ត​ធំ​ចំនួន ៤​គ្រឿង និង​តូច​ចំនួន ១០​គ្រឿង ស័ង្កសី​ចំនួន ១ ០០០​សន្លឹក ពូជ​ត្រី​ចំរុះ ១ ០០០​កូន​ត្រី​សម្រាប់​ចិញ្ចឹម​ក្នុង​ស្រះ​របស់​អង្គភាព និង​កូនឈើ ៥០០​ដើម​សម្រាប់​ដាំ​ក្នុង​បរិវេណ​អង្គភាព​។ ដោយឡែក ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ដល់​នាយទាហាន ពលទាហាន​ទាំង ៩៦​នាក់ ដោយ​ក្នុង ១​នាក់​ទទួលបាន​ថវិកា ចំនួន ៣​ម៉ឺន​រៀល​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close