ទំនិញ​ខូ​ចគុណភាព​ជិត ៥០​តោន ត្រូវបាន​មន្ត្រី​ជំនាញ បំផ្លាញ​ចោល​!

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ចុង​សប្តាហ៍​នេះ មន្ត្រី​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. ប្រចាំរាជធានី​ភ្នំពេញ បាន​នាំយក​ផលិតផល​ក្លែងក្លាយ មាន​សារធាតុពុល និង​ទំនិញ​ខូចគុណភាព​សរុប​ប្រមាណ ៤៩​តោន ៩៨៦​គីឡូក្រាម ដែល​បង្ក្រាបបាន​ក្នុង​រយៈពេល​កន្លងមក ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ធ្វើការ​បំផ្លាញចោល​។​

​ទំនិញ​ទាំងនោះ មានដូចជា​៖
– ផលិតផល​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ចំនួន ៤៥ ៣៥៣​លីត្រ
-​ស្រាស និង​ស្រា​ទំពាំងបាយជូ ដែល​រឹបអូស​បាន​ក្នុងករណី​ពុល​ស្រា បណ្តាលឱ្យ​ស្លាប់​បាត់បង់​ជីវិត​មនុស្ស​៣​នាក់ នៅ​រាជធានី​ភ្នំពេញ ចំនួន​៣៤៧​យួរ និង​៧៦ ប៊ីដុង ស្មើ ៤ ២៧៥ លីត្រ​
-​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព ដែល​រឹបអូស​បាន​ពី​បណ្តា​ទីផ្សារ​និង​ឃ្លាំង​ស្តុក​ទំនិញ ចំនួន ៣៥៨​គីឡូក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close